top of page

ល័ក្ខខ័ណ្ឌចូលរួម

HUAWEIPhotoContest4

រង្វាន់ធំ សម្រាប់ជ័យលាភី             4 នាក់

ដំណើរការនៃការប្រកួត                 4 ដំណាក់កាល

រយៈពេលការប្រកួត                        4 ខែ

ឈ្នះរង្វាន់ប្រចាំសប្តាហ៍                   4 ដង ក្នុង 1 ខែ (រង្វាន់អនុស្សាវរីយ៍)

ចូលរួមដោយផ្ញើរនិងផុសរូប          4 យ៉ាងតិច ក្នុងចំណោម 11 សប្តាហ៍នៃរយៈពេលនៃការចុះឈ្មោះ

4 ដំណាក់កាល ប្រព្រឹត្តទៅនៃការប្រកួត

    1.វគ្គទី 1 វគ្គចុះឈ្មោះ (Registration)

  • បំពេញឈ្មោះ ព័ត៍មាន​របស់លោកអ្នក និងCopy Link រូបភាពដែលផុស ​ដើម្បីចុះឈ្មោះសូមចុចនៅលើ Linkនេះ(http://bit.ly/2DotJiz)

  • បេក្ខជន បេក្ខនារី អាចចុះឈ្មោះប្រកួតថតរូប ដោយគ្រាន់តែថតរូបថ្មី និងផុសក្នុងបណ្តាញសង្គម ផ្ទាល់ខ្លួនជា Public និងក្នុង Group ផ្លូវការ : Cambodia Photography (HUAWEI Nova2i)  ចំនួនយ៉ាងតិច 4 រូប ក្នុងសប្តាហ៍ខុសៗគ្នា ដោយសរសេរថា  #HUAWEIPhotoContest4 #4Cameras #HUAWEInova2i

  • រយៈពេលចុះឈ្មោះ ចាប់ពីថ្ងៃ 20 មករា ដល់ 15 ឧសភា ឆ្នាំ 2018 (11 សប្តាហ៍)

  • បេក្ខជន បេក្ខនារី ដែលចុះឈ្មោះនិងផុស អាចឈ្នះរង្វាន់ 4 រង្វាន់ ជ័យលាភី 4 នាក់់ (Big Tripod, Nova2i Gift Box, Apexel Len, Bluetooth Speaker, Good Sim Smart & 12 Weeks of THOM MORNG Free) រៀងរាល់សប្តាហ៍

​    2.វគ្គទី 2 វគ្គតារា HUAWEI  (HUAWEI SUPER Fans)

  • ក្រុមហ៊ុននឹងដាក់ប្រធានបទ ប្រចាំសប្តាហ៍ ដោយជម្រុះប្រចាំសប្តាហ៍

  • ក្រុមហ៊ុននឹងចុះទៅបង្រៀនតាមតំបន់ធំៗ កំពង់ចាម កំពង់សោម បាត់ដំបង និងសៀមរាប ដើម្បីបង្រៀនផង អនុវត្តន៍ផ្ទាល់ផង ប្រកួតផង ដើម្បីចម្រាញ់យកបេក្ខជនបន្ថែម 2 នាក់បន្ថែម ក្នុងមួយតំបន់ ដើម្បីទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រាត់

  • បេក្ខជនដែលចូលដល់វគ្គនេះ តម្រូវអោយប្រើប្រាស់ស្មាតហ្វូន Huawei ក្នុងការថត ករណីមិនមាន ក្រុមហ៊ុននឹងអោយខ្ចីប្រើក្នុងពេលប្រកួត

  • បេក្ខជនខកខានមិនបានចូលរួមប្រធានបទសម្រាប់សប្តាហ៍ណាមួយ សម្រាប់វគ្គជម្រុះ ពោលគឺបន្ទាប់ពីបិទវគ្គចុះ ឈ្មោះនឹងត្រូវដកចេញពីបេក្ខភាពប្រកួតដោយស័្វយប្រវត្តិ

  • ការវាយតំលៃដោយមានគណៈកម្មការបីរូប ដែលអោយ 90% នៅលើគុណភាពរូប និង 10% នៅលើប្រជាប្រិយភាព

    3.វគ្គទី 3 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (HUAWEI Semi Final)

  • បេក្ខជនដែលចូលដល់វគ្គនេះ តម្រូវអោយប្រើប្រាស់ស្មាតហ្វូន Huawei ក្នុងការថត ករណីមិនមាន ក្រុមហ៊ុននឹងអោយខ្ចីប្រើក្នុងពេលប្រកួត

  • បេក្ខជន នឹងត្រូវតម្រូវអោយមកចូលរួម ស្តាប់ការពន្យល់ផ្ទាល់ ទីតាំងថតផ្ទាល់ ថតភ្លាមៗ ប្រធានបទភ្លាមៗ ប្រកាសរូបថតដែលនឹងឈ្នះភ្លាមៗ នៅខេត្តរឺក្រុង ដែលក្រុមហ៊ុនបាន កំណត់

  • បេក្ខជនខកខានមិនបានចូលរួមប្រធានបទសម្រាប់សប្តាហ៍ណាមួយ នោះេឈ្មាះនឹងត្រូវដកចេញពីបេក្ខភាពប្រកួតដោយស័្វយប្រវត្តិ

  • ការវាយតំលៃដោយមានគណៈកម្មការបីរូប ដែលអោយ 90% នៅលើគុណភាពរូប និង 10% នៅលើប្រជាប្រិយភាព

    4.វគ្គទី 4 វគ្គផ្តាច់ព្រ័ត្រ (HUAWEI Final)

  • រង្វាន់ Final: ឈ្នះរង្វាន់ធំដំណើរកំសាន្តថតរូបនៅសង្ហឹបូរី (2រង្វាន់) HUAWEI Nova2i (2រង្វាន់) និងរង្វាន់អនុស្សាវរីយ៍ដ៍ច្រើនសន្ធឹកសន្ធាប់ទៀតនិងលិខិតសសើរមួយម្នាក់

  • បេក្ខជនដែលចូលដល់វគ្គនេះ តម្រូវអោយប្រើប្រាស់ស្មាតហ្វូន Huawei ក្នុងការថត ករណីមិនមាន ក្រុមហ៊ុននឹងអោយខ្ចីប្រើក្នុងពេលប្រកួត

  • ការវាយតំលៃដោយមានគណៈកម្មការបីរូប ដែលអោយ 90% នៅលើគុណភាពរូប និង 10% នៅលើប្រជាប្រិយភាព

        កម្មវិធីប្រកួតថតរូប HuaweiPhotoContest4 នេះ ស្មាតហ្វូន Huawei បានសហការជាមួយក្រុមហ៊ុន និងដៃគូសារព័ត៌មាន ដូចជា Sabay, Khmerload ,                    Khmer Note, Electronic World, Apexel និង Smart Axiata ។

        ល័ក្ខខ័ណ្ឌ

  • អាចចូលរួមបានគ្រប់ម៉ូដែលស្មាតហ្វូន!

  • រូបថតអាចកែសម្រួលបានតែតាមកម្មវិធីនៅលើទូរស័ព្ទដៃប៉ុណ្ណោះ

  • ហាមប្រើមុខងារ Watermark របស់ម៉ាកស្មាតហ្វូនដ៏ទៃ លើកលែងតែស្មាតហ្វូនហួវៃ

  • រូបថតហាមមិនអោយមានជាប់ logo រឺប្រេនផលិតផលដ៏ទៃ

  • បេក្ខជនត្រូវទទួលខុសត្រួវលើរូបថតដែលចូលរួមប្រកួតប្រសិនបើមានការប៉ះពាល់ រឺតវ៉ាពីបុគ្គលដ៏ទៃ មិនប៉ះពាល់នយោបាយ មិនប៉ះពាល់ប្រពៃណី សាសនា រឺឯកជនភាពរបស់អ្នកដ៍ទៃ រឺអំពើហឹង្សា រឺស៊ិចស៊ីហួសព្រំដែន រឺរូប ដែលបង្កអោយមានភាពចលាចល រឺប្រតិកម្មគ្រប់ទិសទីពី មហាជន និងតម្រូវអោយមាន File Raw បង្ហាញក្នុងករណីទទួលបានរង្វាន់ប្រចាំសប្តាហ៍

  • ក្រុមហ៊ុនហ៊ួវៃរក្សាសិទ្ធិប្រើប្រាស់រូបថតដែលចូលរួមប្រកួតក្នុងល័ក្ខខ័ណ្ឌផ្សេងៗ

  • ក្រុមហ៊ុនហ៊ួវៃរក្សាសិទ្ធិមិនបង្ហោះរូបដែលបេក្ខជនចូលរួមប្រកួតដោយពុំបាច់ឆ្លើយតប រឺជូនដំណឹងទៅបេក្ខជនប្រសិនបើមិនបានអនុវត្តតាមការណែនាំ រឺមិនអនុវត្តតាមប្រធានបទ រឺមិនគោរពល័ក្ខខ័ណ្ឌគ្រប់ចំណុច រឺពេលវេលាកំណត់ឲ្យបានត្រឹមត្រូវ

  • ក្រុមហ៊ុនហ៊ួវៃ មានសិទ្ធិប្រើប្រាស់ និងផ្សព្វផ្សាយនូវរាល់រូបថតដែលបានចូលរួម ឈ្មោះ និងរូបរបស់បេក្ខជនដែលបានចូលរួម ដោយមិន ចាំបាច់ជូនដំណឹង រឺសុំការអនុញ្ញាតិជាមុន ពីបេក្ខជន

  • រង្វាន់ទាំងអស់មិនអាចដូរជាសាច់ប្រាក់ តែអាចប្តូរជាមួយនឹងផលិតផល រឺសំភារៈ ដែលមានតម្លៃស្មើក្នុង ករណីយល់ព្រមពីក្រុមហ៊ុន និងមានស្តុកគ្រប់គ្រាន់

  • ក្រុមហ៊ុនហ៊ួវៃរក្សាសិទ្ធិក្នុងការកែប្រែនានា និងកែសម្រួលល័ក្ខខ័ណ្ឌតាមស្ថានការណ៍ រឺពន្យាពេល រឺផ្លាស់ប្តូររង្វាន់ ដោយពុំបាច់ជម្រាបជូនដំណឹងជាមុន

        ក្រុមហ៊ុនហ៊ួវៃ សូមរក្សាសិទ្ធិគ្រប់បែបយ៉ាង រាល់ការសម្រេចចិត្ត រឺជ្រើសរើសរបស់ក្រុមហ៊ុន គឺជាការ សម្រេចចិត្តចុងក្រោយ និងមិនមានសិទ្ធិតវ៉ាអ្វី​ទាំអស់

bottom of page